ការប្រារព្ធខួបលើកទី 50 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសថៃ និងពិធីជួបជុំសហគមន៍ជនជាតិចិននៅបរទេសក្វាងស៊ី បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងបាងកក ប្រទេសថៃ។តំណាងអតីតនិស្សតិសាលារបស់យើងបានចូលរួម និងនិយាយ ចែករំលែកអារម្មណ៍ និងពិភាក្សាអំពីការអភិវឌ្ឍន៍

Time: 2025-05-21 Source: GUFL

ក្នុងគោលបំណងអបអរសាទរពិធីខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងថៃ រឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមជនជាតិចិននៅឯបរទេស "ការប្រារព្ធខួបលើកទី 50 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសថៃ និងពិធីជួបជុំសហគមន៍ជនជាតិចិននៅបរទេសក្វាងស៊ី  បានរៀបចំនៅទីក្រុងបាងកក នៅ ថ្ងៃទី ២ ឧសភាដោយមានការណែនាំពីសមាគមមិត្តភាពក្រៅប្រទេសខេត្តក្វាងស៊ី   សមាគមពាណិជ្ជករក្វាងស៊ីនៅថៃ  សមាគមអ្នកជំនាញក្វាងស៊ី នៅថៃ  សមាគមសមាជិកអតីតនិស្សតិសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ីនៅថៃ សមាគមសមាជិកអតីតនិស្សតិសាកលវិទ្យាល័យក្វាងស៊ីនៅថៃ   សមាគមសមាជិកអតីតនិស្សតិសាកលវិទ្យាល័យជាតិក្វាងស៊ីនៅថៃ  និងមូលនិធិឧបត្ថម្ភអ្នកសិក្សាក្វាងស៊ីនៅថៃ។តំណាងចំនួន ១៥០រូប ពីវិស័យនយោបាយ ពាណិជ្ជកម្ម និងអប់រំនៃប្រទេសចិ-ថៃ ព្រមទាំងតំណាងជនជាតិចិននៅបរទេស អ្នកគ្រូបង្រៀន និងនិស្សិតបរទេស បានរួមគ្នាជួបជុំ ដើម្បីជាសាក្សីនូវដំណើររីកចម្រើនដ៏រុងរឿងនៃមិត្តភាពចិន-ថៃ។"