វិទ្យុ និងទូរទស្សន៍កណ្ដាលចិន CCTV13 ឆានែលព័ត៌មាន៖ គំរូសហប្រតិបត្តិការថ្មីនៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន កំពុងលេចឡើងយ៉ាងសកម្មនៅក្នុងតំបន់ក្វាងស៊ី។នៅទីក្រុងណាននីង ខេត្តក្វាងស៊ី បានសាងសង់ស្រេចចំនួន៣មជ្ឈមណ្ឌលត្រួតពិនិត្យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដោយពេលវេលាឆ្លងដែនត្រូវបានកាត់បន្ថយមកនៅត្រឹម១ម៉ោង និងមានសមត្ថភាពដោះស្រាយប្រចាំថ្ងៃបានរហូតដល់២២លានបញ្ជារ។នៅសាកលវិទ្យាល័យ និងមូលដ្ឋានបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅកំពុងតែដំណើរការ។ នៅសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី និស្សិតចិន និងអន្តរជាតិកំពុងធ្វើសកម្មភាពផ្សាយតាមប្រព័ន្ធអនឡាញឆ្លងដែន។សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ីបានបើកវិជ្ជាជីវៈភាសាបរទេសគ្របដណ្តប់លើភាសារបស់ប្រទេសទាំងអស់នៅក្នុង RCEP។ ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សាលាក៏បានបង្កើតផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនដ៏សំខាន់ផងដែរ ដើម្បីបណ្តុះទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនសម្រាប់ប្រទេស RCEP ។