ថ្ងៃទី ២១ ខែធ្នូគឺជាខួបលើកទី៩០ នៃសាកលវិទ្យាល័យ Maejo ក្នុងប្រទេសថៃ។សាកលវិទ្យាល័យ ម៉េយជូ (Maejo) នៃថៃ ដែលជាសាកលវិទ្យាល័យដៃគូរបស់ សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី មានទំនាក់ទំនងស្និទ្ធស្នាល និងសហការយ៉ាងជិតសិ្នត។លោកស្រីជូ គ្វីលីង (Zhu Guiling) បណ្ឌិត និងជាប្រធានដើមនៃការបង្កើត សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី បានធ្វើជាតំណាងឱ្យសាកលវិទ្យាល័យចូលរួមក្នុងពិធីបុណ្យខួបនៃសាកលវិទ្យាល័យម៉េយជូ (Maejo)នៅថៃ។ ក្នុងឱកាសនេះ លោកស្រីក៏ត្រូវបាន ព្រះអង្គម្ចាស់ក្សត្រីស្រីត្រង់ ទ្រង់អនុញ្ញាតឱ្យជួបជាមួយដោយព្រះមេត្តាករុណា ដោយសារការរួមចំណែករបស់លោកស្រីចំពោះការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ថៃ-ចិន។