ក្រសួងអប់រំកម្ពុជាលើកដៃគាំទ្រយ៉ាងសកម្ម |សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី និងទីក្រុងផ្កាយ ៧ បើកចំហទំព័រថ្មីនៃការបណ្តុះបណ្តាលបុគ្គលិកអន្តរជាតិ

Time: 2023-12-12 Source: GUFL

       នៅថ្ងៃទី១១ និងទី១២ ខែធ្នូ លោកស្រីវ៉ៃ ឈៀន បណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី  និងគណៈប្រតិភូបានមកទស្សនកិច្ចនៅក្រសួងអប់រំកម្ពុជា។ ក្នុងអំឡុងពេលនេះ ពួកគេបានជួបពិភាក្សាជាមួយលោកបណ្ឌិត OM Romny  រដ្ឋលេខាធិការ (កម្រិតឧបរដ្ឋមន្ត្រី) នៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងអ្នកតំណាងមកពីក្រុមហ៊ុន ដារាសាគរ ស៊ីធី ឌីវេឡុបមេន គ្រុប ខូអិលធីឌី ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងធ្វើអន្តរជាតិនីយកម្មរបស់សាកលវិទ្យាល័យ។ លើសពីនេះ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម សៅ សុខុន រដ្ឋលេខាធិការ (កម្រិតឧបរដ្ឋមន្ត្រី) នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី និង ក្រុមហ៊ុន ដារាសាគរ ស៊ីធី ឌីវេឡុបមេន គ្រុប ខូអិលធីឌី បានប្រារព្ធពិធីសម្ពោធមូលដ្ឋានកម្មសិក្សារបស់ពួកគេ។

一审:陈盼乡 二审:黄琦蔚 三审:梁淑辉