នៅខែកញ្ញា ឆ្នាំ២០១៣ ប្រធានាធិបតី ស៊ី ជីនពីង បានស្នើគំនិតផ្តួចផ្តើមដ៏សំខាន់នៃការរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រនៅប្រទេសកាហ្សាក់ស្ថាន។ នៅខែតុលា គាត់បានស្នើរផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៅប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេស្គាល់ថាជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ឆ្នាំនេះគឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើម។១០ឆ្នាំគឺជាចំណុចឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់យើង និងជាឱកាសសម្រាប់មើលឆ្ពោះទៅអនាគត។ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវត្រូវបានអនុវត្តជាលំដាប់ ដែលផ្តល់លទ្ធផលជាបណ្តើរៗ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងពិភពលោក។ដោយឈរលើលក្ខខណ្ឌអំណោយផលនៃការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ីបានពឹងផ្អែកលើគុណសម្បត្តិភូមិសាស្ត្រពិសេសរបស់ខ្លួនដូចជា “តំបន់សំខាន់សម្រាប់ផ្លូវប្រសព្វ និងការចតនៃ “ខ្សែក្រវាត់ និងផ្លូវ” និងការសម្របសម្រួលផ្លូវគោក និងសមុទ្រ”។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបង្កើតលក្ខណៈពិសេសនៃការអប់រំអន្តរជាតិនិយម និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់សាលា។