សារព័ត៌មានអន្តរជាតិ (CRI) បោះពុម្ពផ្សាយនៅឆានែលក្វាងស៊ី៖ នៅថ្ងៃទី១២ ខែមករា លោកស្រី Wei Qian សមាជិក CPPCC របស់តំបន់ក្វាងស៊ី និងជាប្រធានសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី បានថ្លែងក្នុងឱកាសឲ្យសម្ភាសន៍មេឌៀថា៖សាកលវិទ្យាល័យភាសាបរទេសក្វាងស៊ីបានប្តេជ្ញាចិត្តជាយូរមកហើយក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយអាចចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការផ្នែកអប់រំរបស់ក្វាងស៊ីជាមួយបណ្តាប្រទេសអាស៊ាន និងការកសាងម៉ាក "មកសិក្សានៅក្វាងស៊ី"ឱ្យកាន់តែមានប្រជាប្រិយភាព។