ការបើកសម្ពោធ +ចុះហត្ថលេខា! អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍តំបន់ស្វយ័ត និងសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ីបានរួមគ្នាជំរុញការផ្សព្វផ្សាយសោតទស្សន៍ចិន-អាស៊ាន!

Time: 2026-10-17 Source: 广西外国语学院

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍នៃតំបន់ស្វយ័ត និងសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី បានប្រារព្ធឡើងនៅសាខាសាលាWUHE នៃសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី។ លោក Man Changxue អគ្គនាយករងអគ្គលេខាធិការដ្ឋានឃោសនានៃគណៈកម្មាធិការគណបក្សនៃតំបន់ស្វយ័ត លេខាធិការគណបក្ស និងជាប្រធាននៃមន្ទីរវិទ្យុនិងទូរទស្សន៍នៃតំបន់ស្វយ័ត  និងលោកស្រី Wei Qianប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី  និងតំណាងទាំងពីរភាគីបានរួមគ្នាសម្ពោធ "មជ្ឈមណ្ឌលច្នៃប្រឌិត និងផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍តាមអ៊ីនធឺណិត" និង "មជ្ឈមណ្ឌលបកប្រែឯកសារវិទ្យុ និងទូរទស្សន៍ភាសាអាស៊ាន" ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ "ផែនការបណ្តុះបណ្តាល និងសហប្រតិបត្តិការផ្លាស់ប្តូរធនធានមនុស្សផ្នែកវិទ្យុ និងទូរទស្សន៍សម្រាប់អាស៊ាន"។

一审:卢军 二审:黄琦蔚 三审:蒋成军