ប្រទេសម៉ាឡេស៊ីមានទីតាំងនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានកំណត់លក្ខណៈដោយទេសភាពត្រូពិច។ ប្រទេសចិន និងម៉ាឡេស៊ីបានអនុវត្តគោលនយោបាយអនុញ្ញាតអោយធ្វើដំណើរដោយមិនចាំបាច់ទិដ្ឋាការដល់ពលរដ្ឋទៅវិញទៅមកចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។តាំងពីពេល ពិព័រណ៍ចិន-អាស៊ាន បានកំណត់ទីតាំងអចិន្ត្រៃយ៍នៅទីក្រុងណានញីង ការទំនាក់ទំនងរវាង តំបន់ក្វាងស៊ី និង ប្រទេសអាស៊ាន កាន់តែមានភាពញឹកញាប់។ មិត្តភក្តិជាតិអាស៊ានជាច្រើនបានមកដល់ក្វាងស៊ីដើម្បី ធ្វើអាជីវកម្ម ធ្វើការ និងរស់នៅ ហើយបានសាយភាយចូលទៅក្នុងសង្គមដោយបន្តិចម្តងៗ។នៅសាកលវិទ្យាល័យភាសាបរទេសក្វាងស៊ី មានគ្រូបង្រៀនជាន់ខ្ពស់ម្នាក់មកពីប្រទេសម៉ាឡេស៊ី ឈ្មោះ ឈឿន យ៉ុងស៊ីន ។ ក្នុងរយៈពេល ៣ឆ្នាំ នៃការបង្រៀននៅទីនេះ លោកស្រីបានច្នៃប្រវត្តិដ៏ក្តៅគគុក នេះតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីសរសេរបញ្ចប់ជំពូកដ៏ស្រស់ស្អាតនៃភាពចម្រុះអន្តរវប្បធម៌ចិន-ម៉ាឡេស៊ី។